អត្ថប្រយោជន៍របស់ផ្លែផាសសិននិងមានគុណប្រយោជន៍ច្រើនចំពោះសុខភាព
នៅក្នុងលេខនេះ ហេលស៍ថាមសូមអញ្ជើញលោកអ្នក មកភ្លក្សរសជាតិភេជ្ជៈធ្វើដោយដៃ ដ៏ឆ្ងាញ់ពិសា ដែលបានមកពីផ្លែផាស់សិន និងគ្រឿងទេសដទៃទៀត។ ផាស់សិន គឺជាផ្លែឈើមួយប្រភេទ មានជាតិជូ និងឈ្ងុយ ក្រៅពីមានរសជាតិឆ្ងាញ់ ផាស់សិនមានផ្ទុកសមាសធាតុល្អៗជាច្រើនសម្រាប់សុខភាពដូចជា៖ សារធាតុប្រឆាំងនឹងអុកស៊ីដកម្ម សាធាតុរ៉ែ វីតាមីន និងជាតិសរសៃ Fiber។
ជាតិសរសៃ Fiber មានប្រសិទ្ធភាព កម្ចាត់ជាតិកូឡេស្ដេរ៉ូលពីរាងកាយ និងជួយការពារភ្នាសរំអិល នៅក្នុងពីវៀនធំ ដោយការកាត់បន្ថយពេលវេលាប៉ះដោយផ្ទាល់ទៅនឹងសាធាតុពុល នៅក្នុងពោះវៀន និងសារធាតុគីមីបណ្ដាលឱ្យកើតជំងឺមហារីកពោះវៀនធំ។ វីតាមីន C នៅក្នុងផ្លែផាស់សិន ជួយរាងកាយ ក្នុងការវិវឌ្ឍ រ៉េស៊ីស្ត័រប្រឆាំងនឹងភ្នាក់ងារបង្ករជំងឺផ្ដាសាយ និងសារធាតុ Free Radical ដែលបង្កជាការរលាក។ ផ្លែផាស់សិន មានផ្ទុកវីតាមីន A និងសាធាតុប្រឆាំងនឹងអុកស៊ីដកម្ម Flavonoid ដូចជា B-carotene និងសារធាតុ cryptoxanthin-β។ ការសិក្សាស្រាវជ្រាវបង្ហាញថា សមាសធាតុផ្ទុកគុណសម្បត្ដិប្រឆាំងនឹងអុកស៊ីដកម្ម និងវីតាមីនA មានសារៈសំខាន់ជួយឱ្យភ្នែកមើលឃើញបានច្បាស់ល្អ។ លើសពីនេះទៀត ជីវជាតិ A ជាតម្រូវការចាំបាច់ ដើម្បីរក្សាភ្នាសរំអិល និងស្បែកឱ្យមានសុខភាពល្អ ហើយសារធាតុFlavonoid មានគុណសម្បត្ដិ ការពារមនុស្ស ពីជំងឺមហារីកសួត និងជំងឺមហារីកមាត់ធ្មេញ។
ផាស់សិន មានផ្ទុកនូវសារធាតុប៉ូតាស្យូម ដែលសារធាតុនេះជាសមាសធាតុសំខាន់ ជំនួយដល់កោសិការ និងជាតិទឹកក្នុងរាងកាយ និងជួយគ្រប់គ្រងចង្វាក់បេះដូង និងសម្ពាធឈាម។ ក្រៃលែងជាងនេះទៀត វាមានផ្ទុកនូវសារធាតុរ៉ែសំខាន់ៗជាច្រើនទៀតដូចជា ជាតិដែក ស្ពាន់ ម៉ាញ៉េស្យូម និងផូស្វ័រ។
ហេលស៍ថាមសូមលើកយកភេសជ្ជៈ ដែលធ្វើពីផ្លែផាស់សិន ដែលមានឈ្មោះថា “Passion Fanta”ដូចខាងក្រោមនេ៖
គ្រឿងផ្សំ
-ផ្លែផាស់សិន ២ផ្លែ
-ទឹកដោះគោខាប់ ៨០មល
-Fanta រសជាតិក្រូច ១២០ មល ឬច្រើនជាងនេះតាមចូលចិត្ដ
-ទឹកកក
វិធីធ្វើ
យកផ្លែផាស់សិនពីរផ្លែមកកាត់ចំពាក់កណ្ដាល រួចយកស្លាបព្រាដួសសាច់ និងគ្រាប់របស់វាដាក់ចូលទៅក្នុងម៉ាស៊ីនក្រឡុក។ ចាក់ទឹកដោះគោខាប់ចូល តាមបរិមាណដែលបានកំណត់ខាងលើ បន្ទាប់មកចាក់ Fanta និងដាក់ទុកកកចូល រួចក្រឡុករហូតដល់គ្រឿងផ្សំទាំងអស់ម៉ត់ចូលគ្នា។ សាកពិសាមើល!ប្រាកដជាមានរសជាតិផ្អែមឆ្ងាញ់ពិសា!!!
Thank you so much for sharing so informative stuff with us. I'm really looking for some information about natural weight loss supplements. Would you please help me to write about this.
ReplyDeleteThank you.