Skip to main content

អត្ថប្រយោជន៍របស់ផ្លែផាសសិននិងមានគុណ​ប្រយោជន៍​ច្រើន​ចំពោះសុខភាព​


នៅក្នុង​លេខនេះ ​​ហេលស៍ថាម​សូមអញ្ជើញ​លោកអ្នក​ មកភ្លក្ស​រសជាតិ​ភេជ្ជៈ​ធ្វើដោយដៃ ​ដ៏ឆ្ងាញ់ពិសា​ ដែលបាន​មកពី​ផ្លែផាស់សិន ​និងគ្រឿង​ទេសដទៃ​ទៀត​។ ផាស់សិន​​​ គឺជាផ្លែឈើ​មួយប្រភេទ​ មានជាតិជូ​ និងឈ្ងុយ ​ក្រៅពី​មានរសជាតិឆ្ងាញ់​ ផាស់សិន​មានផ្ទុក​សមាសធាតុ​ល្អៗ​ជាច្រើន​សម្រាប់​សុខភាព​ដូចជា៖​ សារធាតុ​ប្រឆាំង​នឹងអុកស៊ីដកម្ម ​សាធាតុរ៉ែ​ វីតាមីន​ និងជាតិសរសៃ ​Fiber​។​​
ជាតិ​សរសៃ​ Fiber ​មាន​ប្រសិទ្ធភាព ​កម្ចាត់​ជាតិកូឡេស្ដេរ៉ូល​ពីរាងកាយ​  និងជួយ​ការពារ​ភ្នាសរំអិល​ នៅក្នុង​ពីវៀនធំ​ ដោយការ​កាត់បន្ថយ​ពេលវេលា​ប៉ះដោយ​ផ្ទាល់ទៅ​នឹងសាធាតុពុល​ នៅក្នុងពោះវៀន​ និងសារធាតុ​គីមីបណ្ដាល​ឱ្យកើតជំងឺ​មហារីក​ពោះវៀនធំ​។​ វីតាមីន C​ នៅក្នុង​ផ្លែផាស់សិន​ ជួយរាងកាយ​ ក្នុងការ​វិវឌ្ឍ ​រ៉េស៊ីស្ត័រ​ប្រឆាំង​នឹងភ្នាក់ងារ​បង្ករជំងឺ​ផ្ដាសាយ​  និងសារធាតុ ​Free Radical ​ដែលបង្ក​ជាការរលាក​។ ផ្លែផាស់សិន​  មានផ្ទុកវី​តាមីន ​A និងសាធាតុ​ប្រឆាំង​នឹងអុកស៊ីដកម្ម​ Flavonoid ​ដូចជា ​B-carotene​ និងសារធាតុ​ cryptoxanthin​​-β​។ ​ ការសិក្សា​ស្រាវជ្រា​វបង្ហាញថា​ សមាសធាតុផ្ទុ​កគុណ​សម្បត្ដិ​ប្រឆាំង​នឹងអុកស៊ីដកម្ម​ និងវីតាមីនA ​មានសារៈសំខាន់​ជួយឱ្យភ្នែក​មើលឃើញ​បានច្បាស់ល្អ។​ លើសពី​នេះទៀត​ ជីវជាតិ A​ ជាតម្រូវ​ការចាំបាច់ ​ដើម្បី​រក្សាភ្នាសរំអិល​ និងស្បែក​ឱ្យមានសុខភាព​ល្អ​ ហើយសារធាតុ​Flavonoid​ មានគុណសម្បត្ដិ​ ការពារ​ម​នុស្ស ​ពីជំងឺមហារីក​សួត​ និងជំងឺមហារីក​មាត់ធ្មេញ។​ 
ផាស់សិន​ មានផ្ទុក​នូវសារធាតុ​ប៉ូតាស្យូម​ ដែលសារធាតុ​នេះជាសមាស​ធា​តុ​សំខាន់ ​ជំនួយ​ដល់កោសិការ​ និងជាតិទឹក​ក្នុងរាងកាយ​ និងជួយ​គ្រប់គ្រង​ចង្វាក់​បេះដូង ​និងសម្ពាធឈាម​។ ​ក្រៃលែង​ជាងនេះទៀត ​វាមានផ្ទុក​នូវសារធាតុ​រ៉ែសំខាន់​ៗជាច្រើនទៀត​ដូចជា​ ជាតិដែក ​ស្ពាន់ ​ម៉ាញ៉េស្យូម​ និងផូស្វ័រ។ ​
ហេលស៍ថាម​សូមលើក​យកភេសជ្ជៈ ​ដែលធ្វើពី​ផ្លែផាស់សិន​ ដែលមានឈ្មោះថា ​“Passion ​Fanta​”ដូចខាង​ក្រោម​នេ៖​
គ្រឿងផ្សំ​
-​ផ្លែផាស់សិន​ ២ផ្លែ​
-​ទឹកដោះគោ​ខាប់ ​៨០មល​
-​Fanta ​រសជាតិ​ក្រូច​ ១២០​​ មល​ ឬច្រើន​ជាងនេះ​តាមចូលចិត្ដ​
-​ទឹកកក​
វិធីធ្វើ​
យកផ្លែ​ផាស់សិន​ពីរផ្លែ​មកកាត់​ចំពាក់កណ្ដាល​ រួចយក​ស្លាបព្រា​ដួសសា​ច់ ​និងគ្រា​ប់​របស់វា​ដាក់ចូល​ទៅក្នុង​ម៉ាស៊ីន​ក្រឡុក​។ ​ចាក់ទឹក​ដោះគោ​ខាប់ចូល ​តាមបរិមាណ​ដែលបាន​កំណត់ខាងលើ ​បន្ទាប់មកចាក់ ​Fanta ​និងដាក់​ទុកកកចូល​ រួចក្រឡុករ​ហូតដល់គ្រឿង​ផ្សំទាំងអស់​ម៉ត់ចូលគ្នា។​ សាកពិសា​មើល!ប្រាកដ​ជាមាន​រសជាតិ​ផ្អែមឆ្ងាញ់​ពិសា​!!!​





Comments

  1. Thank you so much for sharing so informative stuff with us. I'm really looking for some information about natural weight loss supplements. Would you please help me to write about this.
    Thank you.

    ReplyDelete

Post a Comment

Popular posts from this blog

គ្រាន់តែ​បង្ហាញ​កាតសិស្ស ​និស្សិត​ ឬក៏ប័ណ្ណ​សំគាល់​ខ្លួនដែល​មានសុពល​ភាពប្រើប្រាស់​ នឹងទទួល​បានកាដូ​ពិសេស​ភ្លាមៗពីហាង​ iOne​ ក្រុមហ៊ុន​ iOne ​ដែលជា​ក្រុមហ៊ុន​ធំមាន​សិទ្ធិស្រប​ច្បាប់នាំ​ចូលនូវ​ផលិតផល ​Apple​ មកកាន់​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា​ដំបូង​គេបង្អស់​ បានរៀប​ចំនូវកម្ម​វិ​ធីប្រូម៉ូសិន​ពិសេស​មួយទៀត​ហើយ​ សំរាប់​សិស្ស​ និស្សិត​ នៅតាមសាលា​ និងសាកល​វិទ្យាល័យនានា​ រួមជាមួយ​នឹងបុគ្គលិក​ក្រុមហ៊ុន ​ស្ថាប័ននានា​នៅទូទាំង​ប្រទេសកម្ពុជា​។​ ប្រូម៉ូសិន​ពិសេស​នៅពេលនេះ ​រាល់ការទិញ​កុំព្យូទ័រម៉ាក​ Apple​ មួយគ្រឿង​ ពីហាង​ iOne ​នៅគ្រប់សាខា​ទាំងអស់​  គឺសិស្ស​ និស្សិត​ ក៏ដូចជា​បុគ្គលិក​ក្រុមហ៊ុន ​ស្ថាប័ននានា​ គ្រាន់តែ​​ភ្ជាប់មក​ជាមួយ​នូវកាត​ ឬក៏ប័ណ្ណ​សំគាល់ខ្លួន​​ នឹងទទួល​បានការ​ផ្តល់ជូន​នូវ​កាដូ​ពិសេស​ភ្លាមៗ​ពីហាង​ iOne ​។ ​អតិថិជន​ទាំងអស់​អាចជ្រេីសរេីស​កាដូ​ទីមួយ​គឺ​ កាតាប​ស្ពាយម៉ាក​ AGVA ​ ចំនួន 01​   ព្រមទាំង​សាច់​ប្រាក់សុទ្ធ​ $39​ រឺ ​ក៏កាដូ​ទីពីរ ​ម៉ាស៊ីន​ព្រីន​គូល័រ​ម៉ាក​ Canon​ ចំនួន​ 01 ​គ្រឿង​ ព្រមទាំង​សាច់​ប្រាក់សុទ្ធ​ $39 ​ហើយអ្វី​ដែលកាន់​តែពិសេស​ជាងនេះទៅ​ទៀតនោះ ​សំរាប...
11 Proven Ways to Lose Weight Without Diet or Exercise Sticking to a conventional diet and exercise plan can be difficult. However, there are several proven tips that can help you “mindlessly” eat fewer  calories . These are effective ways to reduce your weight, as well as to prevent  weight gain  in the future. Here are 11 ways to  lose weight  without diet or exercise. All of them are based on science. 1. Chew Thoroughly and Slow Down Your brain needs time to process that you’ve had enough to eat. Chewing your food better makes you  eat more slowly , which is associated with decreased food intake, increased fullness and smaller portions ( 1 ,  2 ,  3 ). How quickly you finish your meals may also affect your weight. A recent review of 23 observational studies reported that faster eaters are more likely to gain weight, compared to slower eaters ( 4 ). Fast eaters are also  much  more likely to be obese. To get i...